ទៅទស្សនាវត្តសៀងខួន នៅប្រទេសឡាវ

ប្រទេសឡាវមានវត្តអារាមចំនួន ១ ៤០០វត្ត ។ នៅរដ្ឋានីវៀងច័ន្ទ មានវត្តល្បី
ឈ្មោះជាច្រើន ដូច​ជា៖ វត្ត That Luang, វត្ត Phra Keo វត្ត Si Muong វត្ត Sisaket …ប៉ុន្តែមានកន្លែងមួយ ដែលភ្ញៀវទេសចរណ៏មិនអាចរំលងចោល​ពេលមក​ដល់វៀងច័ន្ទបានទេ នោះគឺវត្ត សៀងខួន។
        ស្ថិតនៅចំងាយពីរដ្ឋធានីវៀងច័ន្ទប្រមាណ ២៥ km វត្ត សៀងខួន ស្ថិត
នៅ​តាមបណ្ដោយ​ទន្លេមេគង្គ​ ជាមួយទិដ្ឋភាពសុខសានត្រាណ។ នៅឡាវ​ 
ពុទ្ធសាសនា​ជាសាសនាជាតិទាំងពីយូរណាស់មកហើយ និងវត្ត សៀងខួន 
ជាកន្លែងតម្កល់​ទុកព្រះពុទ្ធ​បដិមា​​រាប់រយអង្គ តាមបណ្ដារឿងព្រេងអំពីព្រះពុទ្ធ​ 
ពុទ្ធសាសនា និង​ហិនឌូរសាសនា​។ 

ទៅទស្សនាវត្តសៀងខួន នៅប្រទេសឡាវ - ảnh 1


វត្ត សៀងខួន  បានកសាងពីឆ្នាំ ១៩៥៨ ដោយព្រះសង្ឈ Luang Pu Bunleua Siliat អ្នកស្រាវជ្រាវពុទ្ធសាសនាផង និងឥណ្ឌាសាសនាផង។ វត្ត សៀងខួន  មានពុទ្ធបតិមាតូច-ធំជាច្រើន​ ដែលសំដែងអំពី​ រឿងប្រេង​និមួយៗ ​របស់ឡាវ។ 

មកទស្សនាដំបន់កេរ្ត៍ដំណែលនេះ ភ្ញៀវទេសចរណ៏អាចលង់ខ្លួនទៅក្នុងគំនិតគិតគូរ
 នូវរាល់ពុទ្ធដីការបស់ព្រះពុទ្ធ និងកោតគោរពបណ្ដាគំនិតថ្នៃប្រឌិតសិល្បះរបស់បុព្វបុរស។ បណ្ដាព្រះពុទ្ធបដិមាល្បីក្នុងវត្ត សៀងខួន  រួម​មាន​៖​ព្រះពុទ្ធបដិមា​​ដេកផ្អៀងមាន​ប្រវែង 5០m ព្រះពុទ្ធបដិមា Indra ជាដើម…។​

ទៅទស្សនាវត្តសៀងខួន នៅប្រទេសឡាវ - ảnh 2

បង​ ​Howard អ្នក​ទេស​ចរណ៏​មកពីអូស្ត្រាលី មកទស្សនា វត្ត សៀងខួន  ​ នេះ ​បាន​ចែក​រំលែកថា៖ យើងខ្ញុំរកឃើញនៅប្រទេសនេះបណ្ដាប្រការចំឡែក បណ្ដាចំណេះដឹង 
បណ្ដារឿងដែលគ្មានក្នុងសៀវភៅ។ តាមបណ្ដាការឧទ្ទេសនាមនៅទីនេះ
 យើងខ្ញុំបានត្រឡប់មករយះពេលមុននេះ ២០០០ ឆ្នាំ និងទទួលបានចំណេះដឹង
អំពីប្រវត្តិសាស្ត្រជាច្រើនទៀតផង។

ចំពោះបង Burgmans អ្នកទេសចរណ៏មកពីហូឡង់ ​មានអារម្មណ៏ដ៏​ចំលែក​នឹងជក់​ចិត្ត ចំពោះបណ្ដាព្រះពុទ្ធបដិមា និងទឹដ្ឋភាពនៅទីនេះ៖

 ខ្ញុំឃើញថា ទីនេះគួរអោយចាប់អារម្មណ៏ណាស់ ជាមួយបណ្ដាព្រះពុទ្ធបដិមាដ៏ធំ 
ស្អាតណាស់។ ខ្ញុំបានទៅគ្រប់ទីកន្លែងនៅ វត្ត សៀងខួន
  នេះ ហើយ​​ឃើញ​ថា តាមបណ្ដាព្រះពុទ្ធបដិមានេះ បណ្ដាសិល្បករបានផ្សព្វផ្សាយទំនុកទុកចិត្ត​របស់គេអោយមនុស្សលោក យល់ដឹងពីបណ្ដាគោលគំនិត​របស់​គេអំពី​ពិភពលោក។ ខ្ញុំគិតថាភ្ញៀវទេសចរណ៏ជាច្រើននឹងមកទីនេះដែរ។

        នៅក្បែរ វត្ត សៀងខួន  មានភោជនីយដ្ឋានមួយចំនួននិងបណ្ដាហាង​កាហ្វេ​ ​ផ្ដល់​ម្ហូប​អាហារ ​និងភេសជ្ជះអោយភ្ញៀវទេសចរណ៏។ នេះគឺជាទីកន្លែង​សំរាក់ដ៏​អស្ចារ បន្ទាប់ពីរយះពេលទៅទស្សនា វត្ត សៀងខួន  ​។ ​នៅ​ទីនេះ​ មិត្ត​ក៏អាចទទួលទានម្ហូបប្រពៃណីមួយចំនួនរបស់ប្រជាជនឡាវ ដូចជា៖ Salad ល្ហុង​ ចែកអាំង និងផឹកស្រាបៀរ ឬទិញបណ្ដាវត្ថុអនុស្សាវរីយ៏ផងដែរ៕

វត្តសៀងខួន

ប្រតិកម្មទៅវិញ

ផ្សេងៗ